សៀវភៅអាភ្លាសនេះគឺជា ឯកសារពិសេស សម្រាប់ឈ្វេងយល់ពី បញ្ហាសកល បញ្ហាតំបន់ ក៏ដូចជាបញ្ហា ឆ្លងប្រទេសចម្បងៗ ដែលស្ថាប័ន នីតិប្បញ្ញត្តិជាតិត្រូវរួមគ្នាដោះស្រាយ ដើម្បីបង្កើនភាពយោគយល់គ្នា រវាង ប្រទេសនីមួយៗ ដើម្បីអាចឈានទៅរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម ។ ផ្នែកទី១ នៃសៀវភៅនេះ បង្ហាញពីទស្សនៈរបស់អ្នកជំនាញ និងរបស់ពលរដ្ឋ មកពីអាស៊ី និងអឺរ៉ុបអំពី បញ្ហារួម ដែលប៉ះពាល់ដល់ ប្រជាជន និងសភានៃទ្វីប ទាំងពីរ ។ អ្នកអានអាចឆ្លុះបញ្ចាំងពីទស្សនៈទាំងនេះ នៅពេលពិភាក្សាច្បាប់ និងពីសកម្មភាពរបស់រដ្ឋាភិបាល ដែលមានបំណងដោះស្រាយបញ្ហាបន្ទាន់ នាពេលបច្ចុប្បន្ន ។ ផ្នែកទី២ បង្ហាញកៀកជិតទៅនឹងការអភិវឌ្ឍនៃតួនាទី យន្តការ និងបញ្ហា ដែលប៉ះពាល់ដល់សភា និងអង្គការ អន្តរសភានៅតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងចំណោមសភាជាសមាជិកអាយប៉ា ។
Atlas Series 3: សៀភៅផែនទីស្តីអីពីការទូតសភា