សៀវភៅស្តីពីការទូតសភាបែបបុរសកម្ម៖ ការបោះពុម្ពពិសេសសម្រាប់ ASEP 11 ភ្នំពេញ ខែវិច្ឆិកា ឆ្នាំ២០២១

សៀវភៅស្តីពីការទូតសភាបែបបុរសកម្ម៖ ការបោះពុម្ពពិសេសសម្រាប់ ASEP 11 ភ្នំពេញ ខែវិច្ឆិកា ឆ្នាំ២០២១

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ (ASEP 11) គឺជាឱកាសសម្រាប់សភាបុរេសកម្ម សភាពីបណ្តាទ្វីបទាំងពីរ ក្នុងការលើកឡើងពីទស្សនៈរបស់ខ្លួន និងទស្សនៈរបស់ប្រជាជនដែលខ្លួន តំណាងទៅកាន់កិច្ចពិភាក្សា អន្តរជាតិ ស្តីពីបញ្ហាបន្ទាន់ៗនាពេលបច្ចុប្បន្ន។ ប្រព្រឹត្តិឡើងក្នុងបរិបទដែលពិភពលោក កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីវិបត្តិកូវីដ១៩ កិច្ចប្រជុំ ASEP តាមប្រព័ន្ធ អឺនធឺណិត ដំបូងបង្អស់នេះនឹងពិភាក្សាបញ្ហាប្រឈមឆ្លងដែនដែលអាចត្រូវបាន ដោះស្រាយរួមគ្នាតាមរយៈការប្រើប្រាស់អភិក្រមពហុភាគី។ តាមរយៈការប្រើ ប្រាស់មធ្យោបាយនានានៃការទូតសភា សមាជិកសភាដែលមានវត្តមានក្នុងកិច្ច ប្រជុំនេះនឹងធ្វើការរួមគ្នាជាមួយសមភាគីអន្តរជាតិរបស់ខ្លួនក្នុងការផ្តល់នូវ អនុសាសន៍ជាក់ស្តែងជូនដល់ភាគីនានាក្នុងកិច្ចប្រជុំ ASEM នៅពេលបន្ទាប់។

ដោយផ្អែកលើធម្មានរូបភាពនៃសភា សេចក្តីស្នើទាំងនោះអាចជួយកាត់ បន្ថយឱនភាពប្រជាធិបតេយ្យដែលឆ្លុះបញ្ចាំង ក្នុងសេចក្តីសម្រេចចិត្តក្នុងវេទិកា អន្តរជាតិ និងនាំមកនូវតថភាពវិជ្ជមានចំពោះពិភពលោកដែលប្រកបដោយសកលភាវូ បនីយកម្មបែបថ្មី ។ ក្នុងគោលបំណងរួមចំណែកក្នុងកិច្ចពិភាក្សា ទាំងនេះ ការបោះពុម្ភផ្សាយពិសេសសម្រាប់ ASEP 11 ស្តីពីការទូតសភាបែប បុរសកម្មជាភាសាខ្មែរ និងអង់គ្លេស នឹងនាំមកជូននូវភាពចម្រុះនៃទស្សនៈ ផ្ទាល់ខ្លួនពីអ្នកជំនាញ និងពលរដ្ឋពីទ្វីបអាស៊ី និងអឺរ៉ុបទាក់ទងនឹងបញ្ហានានា ដែលប៉ះពាល់ដល់ប្រជាជននិងសភាក្នុងទ្វីបទាំងពីរ។ទស្សនៈនានាត្រូវបានលើកឡើង ក្នុងអត្ថបទ បកប្រែក្រៅផ្លូវការជាភាសាខ្មែរ និងអត្ថបទដើមក្នុងភាសាអង់គ្លេស។ អ្នកអានអាចធ្វើការពិចារណាលើទស្សនៈទាំងនេះ ពេលធ្វើ ការពិភាក្សាលើនីតិកម្ម និងសកម្មភាព រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា បន្ទាន់ៗបំផុតក្នុងពេលបច្ចុប្បន្ន។